ហ៊ើយ មនុស្សស្រីមិនមែនកើតមកស្អាតទាំងអស់គ្នាទេ។ មើល៍តែកូនជ្រូកចុះ រូបរាងកន្ធីងកន្ធាត់ មាឌក៏កន្តេញកន្តុញ មិនមានកន្លែងណាស្អាតម៉ាតិចទេ គឺយ៉ាប់ម៉ាចប់។ តែហេងវិន ធ្លាប់ទទួលបានការសរសើរមួយ គឺមុខជំនាញ ញញឹមគួរអោយស្រលាញ់។ មិនចង់អួតទេ តែបងប្អូនមើលមើល៍បើ កូនជ្រូក ញញឹមស្អាតម្លឹងៗ មិនអោយគេសរសើរយ៉ាងម៉េច។ ហាហាហា ការពិត ពេលខ្លះ ប្រសិនបើយើងកើតមក មិនបានយកសំរស់មកជាប់នឹងខ្លួនទៅហើយ ធ្វើមុខក្រមូវទៀត ច្បាស់ជាគ្មាននរណាគេហ៊ាននៅជិតនោះទេ។ អាចឹង បងប្អូននារីកុំទាន់អាលអស់សង្ឃឹមអី។ មុខមិនស្អាត ក៏បានញញឹមយោង ហើយក្លាយជានារីគួរអោយស្រលាញ់ម្នាក់ដែរ។ ហេហេហេ